ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ
(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...
អ្នកចម្រៀងក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ “កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នកដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេលខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។ ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួននៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។...
របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ឡៃ វៃ ចាប់កំណើតក្នុងរបបសង្គមរាស្រ្តនិយមក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។ ក្នុងវ័យកុមារ គាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូនៗ ដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់។ ក្នុងរបបលន់ នល់ នៅឆ្នំា១៩៧០ នៅស្រុកកំណើតរបស់វៃក្នុងភូមិព្រៃកណ្តៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកដោយយន្តហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ...
ប្រជាជនមូលដ្ឋាន
(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។ ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។...
អ្នកគ្រប់គ្រងរោងបាយនៅសម័យខ្មែរក្រហម
(ព្រៃវែង)៖ ប្រាជ្ញ ថន ជាកសិករ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ថន មានបងប្អូនប្រាំពីរនាក់ស្លាប់ក្នុងរបបខ្មែរក្រហមបីនាក់។ នៅអំឡុងពេលផ្តល់បទសម្ភាសន៍ ថន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានចូលរៀននៅឆ្នាំ១៩៥៧ នៅបឋមសិក្សាជិតភូមិព្រៃកណ្តៀង និងបានបន្តការសិក្សារហូតដល់ថ្នាក់ទីប្រាំពីរ បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្តាយ ដោយសារតែជីវភាពខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរដោយសារតែត្រូវប្តូរសាលាឆ្ងាយពីផ្ទះ។ ឆ្នាំ១៩៧០-១៩៧៥ ថន បានឃើញទាហានខ្មែរក្រហម...
កុមារត្រូវជួយធ្វើការដើម្បីទទួលបានរបបអាហារ
(ព្រៃវែង)៖ យ៉ុន យាត់ មានអាយុ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់ មានបងប្អូនប្រាំពីរនាក់។ នៅសម័យ លន់ នល់ យាត់ បានឃើញក្នុងភូមិមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព លន់ នល់។ គាត់ និងប្រជាជនក្នុងភូមិបានរត់គេចទៅពូននៅភូមិស្តៅ និងតំបន់ព្រៃនៅជិតៗដើម្បីគេចពីការទម្លាក់គ្រាប់បែកដែលគាំទ្រ លន់ នល់។ ថ្ងៃមួយអំបែងគ្រាប់បែកបានធ្លាក់ចំគ្រួសារគាត់ដែលកំពុងតែពូននៅក្នុងរណ្តៅត្រង់សេបានបណ្តាលឲ្យឪពុករបស់គាត់ទទួលរងរបួស។...
កុមាររបបខ្មែរក្រហម
(ព្រៃវែង)៖ តុង តក់ មានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមុខរបបជាជាងសំណង់។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់ មានកូនពីរនាក់ ស្រីមួយ និងប្រុសមួយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា តក់ បានផ្តល់ព័ត៌តាមការចងចាំ និងការស្តាប់ពីចាស់ៗតំណាលប្រាប់ថា ក្នុងរបប លន់ នល់ នៅក្នុងភូមិឃុំមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ចូលដល់របបខ្មែរក្រហមឆ្នាំ១៩៧៥...
ប្រជាជន១៧ មេសា
(ព្រៃវែង)៖ ឈួន សាវ៉ាន មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ សាវ៉ាន បានចូលរៀនតាំងពីរបបសង្គមរាស្រ្តនិយម។ ឆ្នាំ១៩៦០ គាត់បានឈប់រៀន និងបានរៀបការមករស់នៅទីក្រុងភ្នំពេញ។ ប្តីរបស់ សាវ៉ាន ជាមន្រ្តីរាជការរបស់របប លន់ នល់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាវ៉ាន ប្តី កូន...
ខ្មែរក្រហមចាក់ឧគ្ឃោសនាសព្ទខ្លាំងៗពេលសម្លាប់មនុស្ស
(ព្រៃវែង)៖ ជុំ ឈឺន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់បានរៀបការតាំងពីសម័យលន់ នល់ និងមានកូនពីរនាក់។ ក្នុងរបបខ្មែរក្រហម ឈឺន កូន និងប្រពន្ធមិនអាចរស់នៅជួបជុំគ្នាបានទេ ដោយអង្គការបានប្រើគាត់ឲ្យ រកអុស ទៅចិញ្ចឹមជ្រូក និងជីករែកដីធ្វើទំនប់ ប្រឡាយនៅឆ្ងាយៗពីកន្លែងប្រពន្ធ និងកូនស្នាក់នៅ។ គាត់ត្រូវទៅធ្វើការតាំងពីព្រឹកម៉ោងបីរហូតដល់ល្ងាចម៉ោងប្រាំ (សម្រាកពេលថ្ងៃកន្លះម៉ោងហូបបាយ) និងត្រូវស្នាក់នៅកន្លែងធ្វើការ។ ពេលយប់កន្លែងធ្វើការរបស់...
បងប្រុសបីនាក់ស្លាប់ដោយសារខ្មែរក្រហមចាប់បង្ខំធ្វើជាទាហាន
(ព្រៃវែង)៖ រស់ អៀង មានអាយុ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម អៀង មិនបានរស់នៅជួបជុំបងប្អូន និងឪពុកម្តាយទេ។ គាត់ស្ថិតនៅក្នុងវ័យពេញកម្លាំងត្រូវរស់នៅក្នុងកងចល័តនារីឃុំ ដោយត្រូវទៅធ្វើការឆ្ងាយៗនៅតាមភូមិផ្សេងៗក្នុងឃុំកំពង់ឫស្សី។ គាត់ត្រូវជីក និងរែកដីដើម្បីសាងសង់ទំនប់ឆ្នុកទ្រូ និងទំនប់សំឡូតសម្រាប់ស្តុកទឹកទុកធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម អៀង បានរងរបួសជើងនៅអំឡុងពេលធ្វើការជីកទំនប់ ប៉ុន្តែគាត់មិនត្រូវបានអង្គការឲ្យសម្រាក រហូតទាល់តែជើងរបស់គាត់ដើរលែងរួចទើបបានសម្រាកពេទ្យពីរសប្តាហ៍។ នៅកន្លែងធ្វើការរបស់ អៀង...
ខ្ញុំនៅតែចងចាំរបបខ្មែរក្រហម
(ព្រៃវែង)៖ ឡឹង សំអោ មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបច្ចុប្បន្នគាត់រស់នៅភូមិវាល ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សំអោ បានរៀបប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា អំឡុងពេលខ្មែរក្រហមកាន់អំណាច គាត់ទទួលរងទុក្ខលំបាកគ្រប់បែបយ៉ាង។ ទុក្ខវេទនាទាំងនោះគាត់បានចងចាំរហូតដល់បច្ចុប្បន្ន និងមានថ្ងៃខ្លះគាត់បានយល់សុបិនឃើញទៀតផង។ សំអោ បាននិយាយបន្តថា កាលពីសម័យ លន់ នល់ ប្រជាជនត្រូវរត់គេចពីសង្គ្រាម និងការទម្លាក់គ្រាប់ បែក ប៉ុន្តែអាចរស់នៅជួបជុំគ្រួសារ និងមានអាហារហូបគ្រប់គ្រាន់។ ផ្ទុយទៅវិញក្នុងរបបខ្មែរក្រហមប្រជាជនត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក...

