ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត
ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម...
តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់
តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម...
Thai Foreign Minister: We want to see peace in the Middle East.
Whereas the Thai government is neutral on the war with Iran, the Thai military would prefer to use this opportunity to extinguish Cambodia’s military and...
រដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ភួងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា
ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។ អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ...
បំផុសប្រជាជនឱ្យធ្វើការបះបោរប្រឆាំងបញ្ជាអង្គការ
ខ្មែរក្រហមបានចោទប្រកាន់ ឃឹម ឡុង ថាជាអ្នកដើរបំផុសប្រជាជនក្នុងភូមិឱ្យបះបោរប្រឆាំងការដឹកនាំរបស់ខ្លួន។ ខ្មែរក្រហមក៏បានចោទប្រកាន់ ឡុង ថាមានឋានន្តរសក្ដិដោយ១ជាន់ជាយោធាស្ថិតនៅក្នុងកងពលរបស់ ចាន់ រង្សី។[1] សិន ប៉េងឡុង ហៅ ឃឹម ឡុង មានអាយុ៥៨ឆ្នាំ បានផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០០២ ដល់អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅលំនៅដា្ឋនរបស់គាត់ស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ។[2] ឡុង បានផ្តល់ព័ត៌មានថាគាត់មានស្រុកកំណើតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង...
ភួង អុល៖ ប្រជាជនក្នុងភូមិគិតថាខ្ញុំប្រហែលជាស្លាប់ដោយសារជំងឺហើម
ខ្ញុំមានជំងឺហើមដៃ, ជើង និងខ្លួន រហូតដល់ដើរមិនរួច នៅពេលដែលធ្វើការងារនៅតំបន់ភ្នំ។ ជំងឺហើមរបស់ខ្ញុំកើតឡើងដោយសារតែកង្វះអាហារ, ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ និងសម្រាកមិនគ្រាប់គ្រាន់។ នៅពេលខ្ញុំត្រលប់មកផ្ទះវិញ សាច់ញាតិ និងប្រជាជនដទៃទៀត គិតថាខ្ញុំប្រហែលជាស្លាប់នៅពេលខាងមុខ ព្រោះជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ និងមិនមានថ្នាំព្យាបាល។ ភួង អុល[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន អុល រស់នៅភូមិបចាម...
យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ
(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ។ យ៉ន រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីតែម្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស យ៉ន ដែលកាលនោះមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ យ៉ន ត្រូវទៅរើសកួរស្រូវ។ ចាប់តាំងពីពេលនោះមក យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយរបស់គាត់។ យ៉ន ត្រូវហូបរួម,...
ព្រំ សារ៉េត៖ ស្វាយមួយដើម
(កណ្ដាល)៖ ព្រំ សារ៉េត ភេទស្រី មានអាយុ៦១ឆ្នាំ។ សារ៉េត ជាកសិករ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សារ៉េត មានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ សារ៉េត រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង។ កាលពីកុមារភាព សារ៉េត មិនបានរៀនសូត្រនោះទេ ដោយសារភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ប្លោង។ សារ៉េត...
ប៉េង គីន៖ បបរលាយផ្លែចេក
(ព្រៃវែង)៖ ប៉េង គីន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ គីន រស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ គីន មានទីកន្លែងកំណើតនៅភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៩ គីន បានចូលរៀននៅសាលាកំពង់ពពិល។ នៅឆ្នាំ១៩៧១ គីន បានឈប់រៀនត្រឹមថ្នាក់ទី១១ ដោយសារនៅភូមិរបស់គាត់មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន...
សាន វណ្ណណេន៖ រណ្តៅដាំឈូក
(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ វណ្ណណេន រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន, ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូន២នាក់ ក្នុងនោះមានឈ្មោះ ពី និងគីន។ នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន រស់នៅភូមិចុងព្រៃ...
ហោ សាក់៖ បាត់ខ្លួននៅកោះគរ
(កណ្ដាល)៖ ហោ សាក់ ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅនិងមានស្រុកកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាក់ មានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះមានស្រីប្រាំនាក់។ កាលពីកុមារភាព សាក់ មិនបានរៀនសូត្រនោះទេ ដោយត្រូវនៅផ្ទះ និងជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ គ្រួសាររបស់សាក់ បានជីកលេណដ្ឋានជម្រៅពីរម៉ែត្រ ដើម្បីគេចពីគ្រាប់បែក...

