ការតស៊ូដោយគ្មានន័យ
(កណ្ដាល)៖ ក្នុងនាមជាអតីតយោធាខ្មែរក្រហមម្នាក់ អាត់ និយាយថា ខ្លួនមានការឈឺចាប់ ដោយសារការតស៊ូដែលគ្មានន័យ នៅរបបខ្មែរក្រហម។ អាត់ បន្តថា យោធាមិនបានដឹងអំពីសុខទុក្ខរបស់ប្រជាជន និងឪពុកម្ដាយខ្លួននៅស្រុកកំណើតនោះទេ។ ចេវ អាត់ ភេទប្រុស មានអាយុ ៦៩ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ អាត់ មានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧៣...
កូនប្រុសស្លាប់ដោយសារជំងឺ
(កណ្ដាល)៖ ឡេង ស៊ុនអេង ភេទស្រី មានអាយុ ៦៨ឆ្នាំ ជាកសិករ ដែលរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ស៊ុនអេង មានស្រុកកំណើតនៅភូមិព្រែកតូច។ ស៊ុនអេង មានឪពុកឈ្មោះ គឹម ឡេង, ម្ដាយឈ្មោះ ម៉ៅ យឿន និងមានបងប្អូនប្រាំបីនាក់។ ស៊ុនអេង មានកូនចំនួនប្រាំពីរនាក់។ នៅមុនរបបខ្មែរក្រហម ស៊ុនអេង...
បើស្លាប់ប្រសើរជាង
នៅពេលខ្មែរក្រហមជម្លៀស សារឿន ទៅភ្នំចំបាប់ដែលស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ សារឿន ឃើញមិត្តដែលធ្វើការងារមិនបានល្អ ត្រូវបានអង្គការយកឡានមកដឹកទៅអស់ៗ។ សារឿន បន់ឲ្យអង្គការចាប់ខ្លួនយកទៅបាញ់ចោល ព្រោះធ្វើការងារពិបាកពេក។ ខាងក្រោមនេះជាសាច់រឿងរបស់ សារឿន៖ ឈ្មោះ ការ សារឿន[1] ភេទស្រី អាយុ៤៥ឆ្នាំ មានទៅកន្លែងកំណើតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅក្នុងភូមិទួលស្ពឺ ឃុំតាលន់...
ណោ គឹមស្រ៊ាន់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ណោ គឹមស្រ៊ាន់[1] អាយុ៦៨ឆ្នាំ កើតនៅភូមិកោះគល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ សំបូរ និងមានកូនស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ តាហុង និងម្ដាយឈ្មោះ ហ៊ន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួច នៅសាលាបឋមសិក្សាកោះប្រាក់។...
ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន[1] ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធទី១ឈ្មោះ ទេស បូ និង ប្រពន្ធទី២ឈ្មោះ ចាន់ ម៉ុត។ នៅឆ្នាំ១៩៦៦ ខ្ញុំបានចូលបក្សពលករវៀតណាម ដែលមានឈ្មោះ មោក ហ៊ួន និង...
ខ្មែរក្រហមយកឪពុកខ្ញុំទៅសម្លាប់
ខ្ញុំឈ្មោះ ផេង សុខ មានអាយុ៧៤ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំមានឈ្មោះថា ផេង អូន មុខរបរជាទាហានពីសង្គមចាស់ (ស្លាប់) ចំណែកម្តាយរបស់ខ្ញុំឈ្មោះ មាស រឿង (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤ នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំមានឈ្មោះ...
ឃើញឈ្មោះបងប្រុសដែលបាត់ខ្លួនដោយចៃដន្យ
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ម៉ិល សាវុន ធ្វើការនៅធនាគារខេត្តបាត់ដំបង និងឃើញមានឈ្មោះបងប្រុសឈ្មោះ ម៉ិល សុវណ្ណ ដែលបាត់ខ្លួនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងឯកសារមួយក្បាលដែលតម្តល់នៅទីនោះ។ សាវុន និយាយថា «កាលខ្ញុំធ្វើការនៅធនាគារ គេយកសៀវភៅហ្នឹងមួយ មិនដឹងជាគេបានមកពីណាទេ ខ្ញុំបើកចំ ហើយខ្ញុំចេញពីធនាគារមក សៀវភៅហ្នឹងមិនដឹងទៅណា ខ្ញុំមិនបានយកតាម មកដល់[ឥឡូវ] ចង់ទៅរកវិញ រកមិនឃើញ»។ គាត់បន្តថា «ខ្ញុំគ្រាន់តែឃើញសៀវភៅនៅលើហ្នឹង គេដាក់ថាប្រវត្តិគុកទួលស្លែង»។ ម៉ិល...
ឡុង ចាន់ថន៖ ការសម្លាប់មនុស្សនៅជំនាន់ខ្មែរក្រហមបណ្តាលមកពីការសង្ស័យជ្រុល
ឡុង ចាន់ថន[1] ភេទប្រុស អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ្រៃ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប។ ចាន់ថន សព្វថ្ងៃរស់នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ចាន់ថន បានចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងរបបខ្មែរក្រហមថា៖ «កាលពីជំនាន់ខ្មែរក្រហម ខ្ញុំមានអាយុប្រហែលជាជិត១០ឆ្នាំ។ ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលក្នុងកងកុមារនៅភូមិអណ្ដូងតាអោន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកឯឪពុកម្ដាយ និងបងប្អូនខ្ញុំសុទ្ធសឹងតែត្រូវបានខ្មែរក្រហមបញ្ចូនឲ្យទៅធ្វើជាកងចល័តតាមទីកន្លែងផ្សេងៗពីគ្នាទាំងអស់។កិច្ចការងារដែលខ្ញុំត្រូវធ្វើនៅពេលនោះគឺ ខ្មែរក្រហមបានប្រើឲ្យខ្ញុំឃ្វាលគោ នៅរដូវវស្សា។...
វ៉ា សាម៉ាក់៖ ប្តីខ្ញុំបាត់ខ្លួនដោយសារធ្វើជាទាហាន លន់ នល់
ខ្ញុំឈ្មោះ វ៉ា សាម៉ាក់[1] កើតនៅឆ្នាំ១៩៤៩ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ វ៉ា កែវ និងម្ដាយឈ្មោះ មាស យ៉ាន់ ព្រមទាំងមានបងប្អូនបង្កើតចំនួន៣នាក់។ កាលពីតូច ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាបាសាក់។ ខ្ញុំរៀនពីរពេលគឺ ពេលព្រឹក និងពេលរសៀល ហើយខ្ញុំត្រូវដើរទៅរៀនដោយខ្លួនឯង។ ខ្ញុំរៀនដល់ថ្នាក់ទី៧ក៏ឈប់រៀន ហើយនៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបការជាមួយប្តីឈ្មោះ គឹម...
ជនជាតិភាគដើមភាគតិចព្នង មានការយល់ដឹងរឿងសង្គម ជាពិសេសរឿងជម្លោះព្រំដែន
ច្រិច មាន[1] អាយុ៧៥ឆ្នាំ(រូបខាងស្តាំដៃ) ជនជាតិដើមភាគតិចព្នង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (នៅតំបន់ភូមិភាគឦសាន)។ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីសង្គមបច្ចុប្បន្នរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃរឿងជម្លោះព្រំដែន ជាពិសេសរឿងប្រាសាទតាមាន់តូច,តាមាន់ធំ,តាក្របី និងតំបន់ព្រះវិហារ។ ខ្ញុំធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន និងធ្លាប់បានដឹងតាមដូនតានិយាយប្រាប់ថា យើងមានទំនាស់ជាមួយថៃរឿងព្រំដែន ជាពិសេសប្រាសាទព្រះវិហារ ដែលអន្តរជាតិទទួលស្គាល់ថា ជាកេរដំណែលរបស់ប្រទេសកម្ពុជា សូមប្រទេសថៃកុំមកឈ្លានពាននាំឲ្យកើតមានសង្រ្គាម។ ចំពោះខ្ញុំជាជនជាតិដើមភាគតិចឆ្អែតហើយរឿងសង្រ្គាម មិនចង់មានជម្លោះរឿងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំគិតថា...
ខ្ញុំនៅតែសោកស្ដាយដែលមិនអាចឃើញឪពុករបស់ខ្ញុំដែលខ្មែរក្រហមយកទៅសម្លាប់
ខ្ញុំឈ្មោះ អ៊ំ ម៉ារ៉ាឌី[1] អាយុ៦៤ឆ្នាំ កើតនៅភូមិព្រែកដំបង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ស៊ុន ណារី និងមានកូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំបម្រើការងារជាមេភូមិអូរស្វាយ។ ឪពុកខ្ញុំ មានឈ្មោះ អ៊ំ ផាន និងម្ដាយមានឈ្មោះ ជុំ សារុំ។...

