តូនី ម៉ាត់៖ ខ្ញុំជួបជនជាតិអាមេរិកាំង ហៅឪអាយ៉េ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ

នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ(ជនជាតិអាមេរិក) នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខសម្ការកាហ្វេ។ ក្រោយមកទៀត ខ្ញុំលែងទទួលបានដំណឹងពីឈ្មោះ ឪអាយ៉េ (ជនជាតិអាមេរិក)។ ឈ្មោះ តូនី ម៉ាត់[1] ភេទប្រុស អាយុ ៧២ឆ្នាំ (ជនជាតិចាម)...

អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូន​ឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ...

ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ចូលក្នុងអណ្ដូង

ខ្ញុំឈ្មោះ សំ រិទ្ធ ឈុន[1] អាយុ៦៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តតាកែវ។ ខ្ញុំជាកូនទីមួយក្នុងចំណោមបងប្អូនចំនួន ៦នាក់។ ឪពុកខ្ញុំឈ្មោះ សំ រិទ្ធ ង៉ែត និងម្ដាយឈ្មោះ សុខ ជា (ស្លាប់ទាំងពីរ)។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី ២។ ខ្ញុំរៀបការជាមួយភរិយាឈ្មោះ...

សុះ ម៉ាត់លី៖ ខ្ញុំធ្វើការរាល់ថ្ងៃនេះ ខ្លាចជាងគេ ខ្លាចតែគេហៅឱ្យទៅរៀនសូត្រ

ខ្ញុំឈ្មោះ សុះ ម៉ាត់លី[1] ភេទប្រុស អាយុ៦០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំបានចូលសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០។ បន្ទាប់ពីខ្ញុំចេញពីរៀន ខ្ញុំតែងតែជួយឪពុកម្តាយខ្ញុំ នេសាទត្រី។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ រហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ ខ្ញុំទទួលបានកូនប្រុសស្រីចំនួន៣នាក់ ប៉ុន្តែស្លាប់អស់១នាក់ ដោយសារហូបអាហារមិនគ្រប់គ្រាន់ និងមានជំងឺ (រាក) គ្មានថ្នាំព្យាបាល។ នៅឆ្នាំ១៩៧០...

ហែម ពុធ៖ យើងរស់មួយថ្ងៃគិតមួយថ្ងៃ នៅក្នុងជំនាន់ខ្មែរក្រហម

ហែម ពុធ[1] ភេទប្រុស អាយុ​៧៨ឆ្នាំ មានទី​កន្លែង​កំណើត​នៅ​ភូមិ​តាដេវ ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​ ខេត្ដឧត្ដរមានជ័យ។ បច្ចុប្បន្ន​​ ពុធ​ រស់នៅក្នុង​​ស្រុក​អន្លង់វែង ខេត្ដឧត្ដរ​មានជ័យ។​ ហែម ពុធ និយាយ​ថា៖ «​នៅ​ក្នុងរបប​ខ្មែរក្រហម​ចន្លោះពី​​ឆ្នាំ​១៩៧៥-​១៩៧៩​ ខ្ញុំ​បាន​រស់នៅ​ភូមិ​កំណើត​ជាមួយ​​សហករណ៍​។ ស្ថាន​ភាព​រស់នៅ​ពេលនោះ គឺវេទនា​​ណាស់ របប​អាហារបបរ​​​ក្នុង​ម្នាក់​មួយ​​ចាន​​ចង្កឹះ។​ យើង​​ធ្វើ​ការ​ងារ​គ្មាន​ពេ​លសម្រាក​ទេ។​ គ្មាន​នរណា​ម្នាក់​ហ៊ាន​ពោល​ថា​ហូប​មិន​ឆ្អែត​នោះទេ។ បើមិនដូច​នោះទេ​ ខ្មែរក្រហម​នឹង​ចោទ​ថា​ខ្មាំង​ហើយ​​យក​ទៅសម្លាប់​ចោល​។​ យើង​រស់​នៅ​ដោយ​ការ​ភ័យ​​ខ្លាចហើយ​រស់​មួ​យ​ថ្ងៃ​គិត​​មួយ​ថ្ងៃ។​...

ម្តាយខ្ញុំរស់រានមានជីវិតពីរបបខ្មែរក្រហម

ផាត[1] អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំក្លាយជាជនពិការដោយសារជំងឺលើសឈាម និងលើសជាតិស្ករ។ កាលពីកុមារភាព ខ្ញុំបានសិក្សារៀនសូត្របានត្រឹមចេះអាន និងសរសេរអក្សរ។  ខ្ញុំឈប់រៀនមកជួយធ្វើការងារឪពុកម្តាយ។ ខ្ញុំ និងបងប្អូនស្រីៗទាំងអស់នៅក្នុងគ្រួសារមិនសូវយកចិត្តដាក់រឿងរៀនសូត្រទេ។ នៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបមង្គលការប្តីឈ្មោះ សុខ ហើយខ្ញុំមានកូនចំនួន៩នាក់(ប្រុស៥ស្រី៤) រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនឆ្នាំ១៩៧០ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពល្អប្រសើរ ឪពុកខ្ញុំឈ្មោះ  ស៊ុយ ម្តាយឈ្មោះ...

យី សុខុម៖ កន្ទក់មានរសជាតិផ្អែម

យី សុខុម[1] អាយុ៦៩ឆ្នាំ ជាកសិករនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុខុម​ រៀបការជាមួយពេទ្យយោធាម្នាក់ នៅក្នុងភូមិប្រសៀត។ មុនពេល សុខុម រៀបការ ៦ថ្ងៃ មានអ្នកមកចាប់ឪពុករបស់សុខុម ហើយបាត់ដំណឹងចាប់ពីពេលនោះមក។ បន្ទាប់ពីរៀបការរួច សុខុម ត្រូវភៀសខ្លួនទៅតាមប្ដី ហើយម្ដាយរបស់គាត់ត្រូវទៅតាមរកឪពុករបស់សុខុម តាមដំណឹងដែលអ្នកស្រុកប្រាប់។ ក្រោយមក...

អែម ណោ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អែម ណោ មានអាយុ ៦០ឆ្នាំ។ ខ្ញុំកើតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយស្រុកឈូក ខេត្ត កំពត។ ឪពុកឈ្មោះ ស ពង់ និងម្តាយឈ្មោះ រស់ មុត (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ ប៉ុន្តែស្លាប់អស់ ២នាក់។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព...

លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយ ជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា...

ឆាយ ផាន៖ ប្រធានកងតូចប្រចាំនៅទំនប់អាងត្រពាំងថ្ម

អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងត្រពាំងថ្ម មានចម្ងាយប្រមាណ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។ ឈ្មោះ ឆាយ ផាន[1] ភេទស្រី អាយុ៦៩ឆ្នាំ។ ផាន មានស្រុកកំណើតនៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ផាន រស់នៅក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផាន...

Solverwp- WordPress Theme and Plugin