សៀង ហយ អតីតកងចល័តនារី
ខ្ញុំឈ្មោះ សៀង ហយ[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...
កែន សុផល ៖ ឈប់រៀនដោយសារចង់ទៅហ្វឹកហាត់ទាហាននៅឥណ្ឌូណេស៊ី
ខ្ញុំឈ្មោះ កែន សុផល[1] កើតនៅឆ្នាំ១៩៥១ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺកូនច្បងនៅក្នុងគ្រួសារ។ ឪពុកខ្ញុំគឺជាទាហានប្រចាំការនៅបន្ទាយក្នុងខេត្តកំពង់ឆ្នាំង ហើយម្តាយគឺជាមេផ្ទះ។ ឪពុកខ្ញុំកាចណាស់ នៅពេលខ្ញុំរៀនមិនចេះ គាត់តែងវាយខ្ញុំនិងឱ្យខ្ញុំទន្ទេញមេរៀនទាល់តែចេះចាំទើបគាត់ឈប់វាយ។ ក្រោយមកឪពុកពុករបស់ខ្ញុំបានយកម្តាយខ្ញុំ និងប្អូនៗខ្ញុំទៅរស់នៅខេត្តកំពង់ឆ្នាំងទាំងអស់ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរស់នៅជាមួយអ៊ំពូមីងនៅស្រុកកំណើត។ ខ្ញុំបានរៀនរហូតដល់ថ្នាក់ទី៤ (សង្គមចាស់) នៅឆ្នាំ១៩៧១ ក៏ឈប់រៀន និងស្ម័គ្រចិត្តចុះឈ្មោះចូលធ្វើទាហានសាធារណរដ្ឋខ្មែររបស់ លន់...
ជឹម ចាន់ធឿន៖ រៀបរ៉ាប់ពីជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជឹម ចាន់ធឿន អាយុ ៥៤ ឆ្នាំ ភេទស្រី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥ នាក់។ កាលពីកុមារភាព ខ្ញុំត្រូវឈប់រៀនត្រឹមថ្នាក់ទី ៣ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ក្រោយពីឈប់រៀន ខ្ញុំ នៅផ្ទះជួយធ្វើការងារផ្ទះ និងមើលថែទាំប្អូនៗ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់អំណាចគ្រប់គ្រងប្រទេស នៅពេលនោះ...
កាលប្រវត្តិនៃការឡើងកាន់តួនាទីជាលេខាឃុំគោលាប់ និងសកម្មភាពក្បត់របស់ នូ អ៊ានឡេង
នូ អ៊ានឡេង ឈ្មោះបដិវត្តន៍ គល់[1] អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តំបន់៤២។ ឡេង មានប្រពន្ធឈ្មោះ ឈឹម ប៊ុនធី ជាអតីតគ្រូបង្រៀន សាលាបឋមសិក្សាកញ្ជរ ស្រុកឆ្លូង តំបន់២១។ នៅឆ្នាំ១៩៥៤ ឡេង បានប្រឡងធ្លាក់មធ្យមសិក្សា ហើយបានទាក់ទងជាមួយឈ្មោះ សៀង ឈាង ជាសិស្សថ្នាក់ទី៥...
សុំ សឿម៖ វិប្បដិសារីដោយសារការសងសឹក
សុំ សឿម[1] ភេទ ប្រុស អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ សឿម បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សឿម បានចែករំលែកអំពីបទពិសោធន៍ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួននាសម័យខ្មែរក្រហម ថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំរស់នៅក្នុងគ្រួសារកសិករមួយ ដែលមានឪពុកជាជនជាតិចិន និងម្ដាយជាជនជាតិខ្មែរ។ គ្រួសារខ្ញុំបានរស់នៅជួបជុំគ្នាយ៉ាងសម្បូរសប្បាយ និងប្រកបដោយសេចក្ដីសុខ។ ជារៀងរាល់ព្រឹក ខ្ញុំត្រូវជួយធ្វើការងារនៅក្នុងផ្ទះឪពុកម្ដាយខ្ញុំ។ ចំណែកឯនៅពេលថ្ងៃខ្ញុំទៅរៀនអក្សរនៅសាលាដូចក្មេងៗដទៃទៀតដែរ។ រហូតដល់ខ្ញុំមានអាយុ១២ឆ្នាំ...
សុន សុខា៖ រៀបការក្នុងជំនាន់ខ្មែរក្រហម
សុន សុខា[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងនៅភូមិទួលតាហោ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សុខា បច្ចុប្បន្ន រស់នៅក្នុងភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុខា បានចែករំលែករឿងរ៉ាវប្រវត្តិតស៊ូរបស់ខ្លួនថា៖ «ខ្ញុំរស់នៅជាមួយឪពុក ចំណែកឯម្ដាយខ្ញុំបានស្លាប់ជាយូរមកហើយ ខ្ញុំមិនដែលបានជួបមុខម្ដាយសូម្បីតែម្ដង។ ការរស់នៅជាមួយឪពុក ដោយគ្មានម្ដាយមើលថែពិតណាស់ដែលខ្ញុំខ្វះភាពកក់ក្ដៅ។ គ្រួសារក៏មានជីវភាពក្រីក្រ ដោយឪពុកខ្ញុំប្រកបរបរធ្វើស្រែសម្រាប់ចិញ្ចឹមកូន។ ខ្ញុំមិនបានរៀនសូត្រទេ។ មិនយូរប៉ុន្មាន ឪពុកខ្ញុំបានរៀបការប្រពន្ធម្នាក់ទៀត។ ក្រោយពីរៀបការហើយ...
ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉[1] ស្រុកភ្នំក្រវ៉ាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំ ក្នុងខែអាសាឍ (ខែកក្កដា)[2]។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើបមេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់នៅបេះផ្លែក្រវាញឲ្យចូលរួមក្នុងពិធីបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង(ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ ភូមិអូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់[3]។ បើតាមលោក ហែម ហ៊ន...
គង់ អ៊ីន កងផលិតថ្នាំព្យាបាល ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ គង់ អ៊ីន[1] អាយុ៦៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិបុរីអូរស្វាយ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ខាត់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ (នៅសម័យសង្គមរាស្រ្តនិយម) និងម្ដាយឈ្មោះ យ៉ា ស្លាប់ដោយសារជំងឺសួត។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ បងស្រីទី១ មានឈ្មោះ គង់ យ៉ាត, ទី២ គឺរូបខ្ញុំ ឈ្មោះ...
ដក់ សុខខុន៖ ឪពុក, ប្អូនប្រុស និងកូនស្លាប់នៅរបបខ្មែរក្រហម
(កណ្ដាល)៖ ដក់ សុខខុន ភេទស្រី មានអាយុ ៧១ឆ្នាំ រស់នៅ និងមានស្រុកកំណើតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សុខខុន ជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីពីរនាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ យោធាខ្មែរក្រហម បានជម្លៀសប្រជាជនទាំងអស់ឲ្យចាកចេញពីទីក្រុង។ សុខខុន ត្រូវខ្មែរក្រហមជម្លៀសឲ្យត្រលប់មករស់នៅស្រុកកំណើតជាមួយកូនបីនាក់នៅខេត្តកណ្ដាល ចំណែកប្តីសុខខុន ត្រូវជម្លៀសទៅស្រុកកំណើតនៅខេត្តបាត់ដំបង។...
អឿង ង៉ែត៖ កម្មករោងចក្រឫស្សីកែវ
(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។ នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត...
ឌឿ ឡុង៖ បាយលាយពោតក្រហម
(កណ្ដាល)៖ ឌឿ ឡុង ភេទស្រី អាយុ ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ឡុង មានឪពុកឈ្មោះ ឌឿ (ស្លាប់ឆ្នាំ១៩៧០) និងមានប្អូនស្រីម្នាក់ឈ្មោះ ឌឿ ឡន។ ឡុង បានរៀបការនៅមុនឆ្នាំ១៩៧២។ នៅឆ្នាំ១៩៧២ ឪពុកមារបស់ឡុង បាននាំឡុងនិងប្តី ព្រមទាំងប្អូនស្រី ទៅរស់នៅទីក្រុងភ្នំពេញ...

