Category: អត្ថបទស្រាវជ្រាវ

ការបែងចែកក្រុមប្រជាជនក្នុងរបបខ្មែរក្រហម

គា ស៊ត អាយុ៧២ឆ្នាំ រស់ភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ត គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៩នាក់។ នៅវ័យកុមារ ស៊ត ចូលរៀននៅសាលាបឋមសិក្សាគៀនជ្រៃ ប៉ុន្តែឈប់រៀនត្រឹមថ្នាក់ទី៥ចាស់ ដើម្បីមកជួយការងារស្រែចម្ការជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦៤ ស៊ត បួសជាព្រះសង្ឃនៅវត្តគៀនជ្រៃ ហើយប៉ុន្មានខែក្រោយមក ក៏លាចាកសិក្ខាបទដើម្បីព្យាបាលជំងឺ។ នៅពេលនោះ ស៊ត មានអាយុ១៦ឆ្នាំ។ នៅឆ្នាំ១៩៦៩ ស៊ត រៀបការប្រពន្ធ...

អនុប្រធាននារីស្រែអំបិលក្លាយជាលេខាស្រុកសំឡូត

ណុប ងឹម ភេទស្រី អាយុ៧៤ឆ្នាំ[1] មានមុខរបរធ្វើចម្ការ និងសព្វថ្ងៃរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ងឹម មានស្រុកកំណើតនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ណុប យី (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ ង៉ែត (ស្លាប់)។ ងឹម មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៤នាក់) ងឹម...

រឿងរបស់អ្នករស់រានពីសម័យខ្មែរក្រហមឈ្មោះ ស្រូវ ភ្លើង

ខ្ញុំមានឈ្មោះ ស្រូវ ភ្លើង មានអាយុ៦៤ឆ្នាំ រស់នៅភូមិពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀសខ្ញុំ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែងឲ្យទៅរស់នៅស្រុកកោះញែក។ នៅពេលនោះ ស្រុកកោះញែក ត្រូវបានហៅថា៖ “ស្រុករបី”។ នៅក្នុងសម័យនោះ ខ្ញុំរស់នៅភូមិទី៣ ដែលពេលនោះមាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៣។ នៅទីនោះ...

ង៉ែត យ៉ន៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ង៉ែត យ៉ន ភេទប្រុស មានអាយុ ៨០ឆ្នាំ។ បច្ចុប្បន្ននេះ ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។​ ក្រោយពីព្រឹត្តិការណ៍នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ របបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយលោកលន់ នល់ ត្រូវបានបង្កើតឡើង ដែលបណ្ដាលឲ្យផ្ទៃក្នុងប្រទេសកម្ពុជា មានការបែកបាក់ប្រេះស្រាំ និងការផ្ទុះឡើងសង្គ្រាមស៊ីវិល ហើយស្របពេលជាមួយគ្នានោះដែរ ការទម្លាក់គ្រាប់បែកដោយយន្តហោះចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់។ ក្រោយថ្ងៃទី១៧​ ខែមេសា...

កុមារសម័យខ្មែរក្រហម

ខ្ញុំមានឈ្មោះ ទើម សុខ បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ ជាជនជាតិដើមភាគតិច។ ខ្ញុំរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ ៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀស ខ្ញុំ និងគ្រួសារ ចេញពីភូមិពូតាំង ទៅស្រុកកោះញែក ដោយបង្ខំឲ្យគ្រួសាររបស់ខ្ញុំធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ថ្ងៃ ទើបដល់ស្រុកកោះញែក។ នៅទីនោះ អង្គការបានឲ្យខ្ញុំទៅរៀននៅពេលព្រឹក ហើយពេលរសៀល ខ្ញុំត្រូវជួយធ្វើស្រែឲ្យចាស់ៗនៅក្នុងសហករណ៍។...

ជីវិតកុមារក្នុងរបបខ្មែរក្រហម

នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មិនមានសាលារៀនផ្លូវការសម្រាប់កុមារឡើយ។ កុមារត្រូវបានបញ្ជូនឲ្យរៀនសូត្រនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជនក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកគ្រូបង្រៀនកុមារ គឺជាកសិករដែលអាចចេះអាន និងសរសេរបន្តិចបន្តួចប៉ុណ្ណោះ។ កុមារភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងធ្វើការងារពលកម្មផ្សេងៗដូចជាកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំលាយជាមួយលាមកសម្រាប់ធ្វើជីដាក់ស្រែ កើបអាចម៍គោ ជួយធ្វើការងារពលកម្មផ្សេងៗតាមវាលស្រែ និងជញ្ជូនអាវុធទៅសមរភូមិជាដើម[1]។ លោកគ្រូ ខួច ធី[2] អាយុ៥៩ឆ្នាំ​ បង្រៀននៅអនុវិទ្យល័យ ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់អំពីកុមារភាពរបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)ដូចខាងក្រោម៖ ខ្ញុំមានស្រុកកំណើតនៅភូមិពុទ្ធិសាំ...

អតីតអ្នកបើកឡានតាម៉ុកត្រូវបញ្ជូនទៅរៀនបច្ចេកទេសនៅប្រទេសចិន

សែប រ៉េត[1] ជាអតីតអ្នកបើកឡានតាម៉ុក ត្រូវបានខ្មែរក្រហមជ្រើសរើសទៅរៀនផ្នែកយោធានៅប្រទេសចិន និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងពេលដែលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​នៅឆ្នាំ១៩៧៩។ សែប រ៉េត បានរៀបរាប់ពីបទពិសោធន៍ដែលបានបើកឡានឲ្យតា ម៉ុក​ និងរៀនសូត្រផ្នែកបច្ចេកទេសគីមី និងយោធានៅប្រទេសចិនដូចខាងក្រោម៖ សែប រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...

ការព្យាបាលអ្នកជំងឺក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ន់ សឿន កើតនៅឆ្នាំ១៩៦០ នៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះ​សូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ក្នុងវ័យកុមារ ខ្ញុំចូលរៀនរហូតដល់ថ្នាក់ទី៣ចាស់នៅសាលាបឋមសិក្សាមហាសៀកក្រោម។​ ដោយសារតែជីវភាពក្រីក្រ ខ្ញុំឈប់រៀន និងមកជួយការងារផ្ទះឪពុកម្ដាយវិញ។ ក្រៅពីកិច្ចការងារនៅផ្ទះ ខ្ញុំទៅជួយឪពុករបស់ខ្ញុំធ្វើចម្ការ រួមមាន ចេក ពោត និងបន្លែផ្សេងៗ។ ខ្ញុំមានជីវភាពរស់នៅសមរម្យ ប៉ុន្តែស្ថានការណ៍​បានផ្លាស់ប្ដូរ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់...

ការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់

អស់រយៈពេលជាង៤៥ឆ្នាំក្រោយពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ អ្នករស់រានមានជីវិតនៅតែចងចាំនិងនឹករឭកអំពីអតីតកាលរបស់ខ្លួន ដោយផ្តើមចេញពីប្រជាជនធម្មតាម្នាក់រហូតក្លាយជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍និងសង្គ្រាម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ឈ្មោះ ស្រី សាលី នៅតែចងចាំមិនភ្លេចនូវបទពិសោធន៍ដែលបានកើតឡើងមកលើខ្លួននិងក្រុមគ្រួសារ។ ការចងចាំរបស់សាលីគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ស្រី សាលី ភេទប្រុស មានអាយុ៨២ឆ្នាំ បច្ចុប្បន្នជាភិក្ខុមួយអង្គគង់នៅវត្តសង្កែ ភូមិតាជោ ឃុំសង្កែ ស្រុករំដួល ដែលពីមុនហៅថាស្រុកសំរោង ខេត្តស្វាយរៀង។ សាលី មានឪពុកឈ្មោះ ស្រី ថាប់ និងមានម្ដាយឈ្មោះ ឃុន ណាប់...

កែវ ថុន ៖ រត់ភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីរស់

ខ្ញុំឈ្មោះ កែវ ថុន កើតនៅឆ្នាំ១៩៤០ នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ កែវ ថែ និង ម្តាយឈ្មោះ នួន សាម៉ន។ ខ្ញុំមានប្រពន្ធឈ្មោះ ផាំង ង៉ូយ និងមានកូនចំនួន៦នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៧នាក់ គឺប្រុស៤នាក់ និងស្រី៣នាក់។ បងប្អូនខ្ញុំនៅរស់តែពីរនាក់ប៉ុណ្ណោះ ក្រៅពីនោះបានស្លាប់ក្នុងរបបខ្មែរក្រហមអស់ហើយ។ បន្ទាប់ពី...

រឿងរ៉ាវពីអតីតកាល

តាមពិតខ្ញុំមានដើមកំណើតជាជនជាតិថៃដែលបានមករស់នៅក្នុងទឹកដីប្រទេសកម្ពុជាជាប់ព្រំដែនខ្មែរថៃតាំងពីជំនាន់ដូនតាកន្លងមកជាយូរយារណាស់មកហើយ។ ខ្ញុំមានឈ្មោះ លឹម គឹមហ៊ាង មានអាយុ៦៩ឆ្នាំ និងប្តីឈ្មោះ លី អែម មានកូនចំនួនបីនាក់។  ឪពុកខ្ញុមឈ្មោះ លឹម ហេង ហើយម្តាយឈ្មោះ នួង (ជាជនជាតិថៃ)។  ម្តាយខ្ញុំស្លាប់ជំនាន់ខ្មែរក្រហម ហើយឪពុកស្លាប់ឆ្នាំ១៩៨០។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤ ប្រុស៣) មានស្រុកកំណើតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សព្វថ្ងៃខ្ញុំរស់រនៅភូមិដូង...

Solverwp- WordPress Theme and Plugin