Category: អត្ថបទស្រាវជ្រាវ

សុក អូ៖ គណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី តំបន់២៣

សុក អូ ជាគណៈសេដ្ឋកិច្ចស្រុកមានជ័យថ្មី ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨។[1] បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ស្រី ផេង មានអាយុ៧០ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។[2] ខាងក្រោមនេះគឺជាការរៀបរាប់របស់ប្រពន្ធពីប្រវត្តិសង្ខេបរបស់អូ។ អូ មានកូនប្រាំមួយនាក់ ក្នុងនោះ​ស្រីបីនាក់ និងស្លាប់ម្នាក់ក្នុងរបបខ្មែរក្រហម។ អូ មានស្រុកកំណើតស្ថិតនៅភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ...

ហែម ឆូយ៖ ផ្នែកសិប្បកម្មធ្វើរនាស់ និងនង្គ័ល

នៅឆ្នាំ១៩៧៦ ឈ្មោះ ផាញ់ ដែលជាប្រធានសហករណ៍បានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារផ្នែកសិប្បកម្ម មានសមមិត្ត៤នាក់ ឈ្មោះ នុន, យិះ, សុខ និងខ្ញុំ។ ខ្ញុំ និងសមមិត្ត៣នាក់ ថ្នាក់លើកំណត់ឲ្យធ្វើរនាស់ ឬនង្គ័លឲ្យបានចំនួន១ ក្នុងរយៈពេលមួយថ្ងៃ បើធ្វើមិនរួលរាល់អត់ផ្តល់របបអាហារ។ ហែម ឆូយ រៀបរាប់រឿងរ៉ាវដែលបានឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖ ឈ្មោះ ហែម ឆូយ[1] ភេទប្រុស អាយុ ៨២ឆ្នាំ...

ឌុល ភី៖ ជីវិតរស់នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌុល ភី[1] ឈ្មោះក្រៅហៅ (ត្រាត់) អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅ​ភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំបានបួសជាដូនជី ហើយបានប្រកាន់ភ្ជាប់សីល១០។ ​ខ្ញុំមានឪពុកឈ្មោះ ឌុល​ ជិន (ស្លាប់) ម្ដាយឈ្មោះ ហ៊ុល ញ៉ាក (ស្លាប់)។...

ញឹម ស្រ៊ាន៖ ម្តាយស្រក់ទឹកភ្នែកពេលកូនចេញទៅសមរភូមិ

ព្រឹន្ទបាលទោ ឃី ហុន អាយុ៤៥ឆ្នាំ កងវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១  ត្រូវជាកូនប្រសារ ញឹម ស្រ៊ាន លើកដៃលាម្តាយថា « ម៉ែអើយ! កូនលាម៉ែសិនហើយ!»។ ញឹម ស្រ៊ាន ស្រក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដោយមិនដឹងខ្លួន បានត្រឹមលើកដៃលាកូនប្រសារពីចម្ងាយ ហើយជូនពរកូនឲ្យទទួលបានជ័យជន្នះនៅក្នុងសមរភូមិ និងត្រឡប់មកផ្ទះជួបប្រពន្ធកូនវិញ។ ញឹម ស្រ៊ាន ធ្លាប់រស់ឆ្លងកាត់សម័យសង្គ្រាមសម័យខ្មែរក្រហម និងជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ ខាងក្រោមនេះជាប្រវត្តិសាច់រឿង៖...

គូម គឿន៖ ត្នោតទុំពីរផ្លែត្រូវខ្មែរក្រហមហៅទៅកសាង និងគំរាមសម្លាប់

ខ្ញុំឈ្មោះ គូម គឿន[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើត​នៅ​ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ខ្ញុំមានឪពុកឈ្មោះ តឹក ទុំ (ស្លាប់) ម្ដាយឈ្មោះ គូម ឃួន (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ ប្រុស៣នាក់)។ សព្វថ្ងៃខ្ញុំ គឺជាស្ត្រីម៉េម៉ាយ។...

អោម មុត៖ នារីស្រែអំបិល ខេត្តកំពត

នៅឆ្នាំ១៩៧៥  មុត ត្រូវបានយាយ សេង ដកចេញពីនីរសារបញ្ជូនឲ្យទៅធ្វើការងារនៅស្រែអំបិលក្នុងខេត្តកំពត រហូតដល់ពេលវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩។ មុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អោម មុត[1] ភេទស្រី អាយុ៧៨ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុត មានប្ដីឈ្មោះ កែវ...

យ៉ុន ថុន៖ សេនាជនឃុំព្រៃក្រឡោង

ខ្ញុំឈ្មោះ យ៉ុន ថុន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំរស់នៅភូមិជើងទឹកខ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ចិន យ៉ុន ហើយម្ដាយឈ្មោះ ប៉ាន សៅ និងមានបងប្អូនប្រុស២នាក់។ កាលពីក្មេងខ្ញុំបានចូលរៀនដំបូងនៅក្នុងវត្តរោងដំរីរយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៧០ គ្រួសាររបស់ខ្ញុំបានជម្លៀសទៅរស់នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយសារតែមានសង្គ្រាម។ ពេលជម្លៀសទៅខ្ញុំបានទៅរៀនបន្តនៅក្រោមផ្ទះរបស់ប្រជាជនរហូតដល់ថ្នាក់ទី៥។...

យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា

ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូន​ទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោម​នេះគឺជាប្រវត្តិរូបសង្ខេបរបស់...

អ៊ៀម ឈុនគី ជាមិត្តនារីរៀនជួសជុលម៉ាស៊ីន

នៅឆ្នាំ១៩៧៨ អ៊ៀម ឈុនគី ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីន ផ្សេងៗ នៅមុខទ្វារគុកទួលស្លែង។ ខាងក្រោមនេះជាសាច់រឿង អ៊ៀម ឈុនគី៖ នាងខ្ញុំឈ្មោះ អ៊ៀម ឈុនគី[1] អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ប៊ុន និង...

ភ្ជុំបិណ្ឌគ្រួសារខ្ញុំ

ជារៀងរាល់ឆ្នាំ ខែវស្សា​នៃ​រដូវ​បុណ្យភ្ជុំបិណ្ឌ ​បាន​ឈាន​ចូល​មកដល់ ខ្ញុំ​តែងតែ​រឭក​នូវ​រឿងរ៉ាវ​អនុស្សាវរីយ៍​ជាច្រើន​រវាង​គ្រួសារ​ខ្ញុំ និង​ទន្លេមេគង្គ ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​តាំងពី​កុមារភាព​របស់ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន​។ មុននឹង​ចូលដល់​សាច់រឿង​នៃ​ការចងចាំ​របស់ខ្ញុំ ខ្ញុំ​សូម​រំឭក​ពី​ជីវ​ប្រវត្តិ​របស់​ឪពុក​ខ្ញុំ​ជាមុន​សិន ដើម្បី​យល់​កាន់តែច្បាស់​ថា ហេតុអ្វី​បានជា​គ្រួសារ​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​? ឪពុក​របស់ខ្ញុំ​ឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្ន​មាន​អាយុ ៥៥ ឆ្នាំ​។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់​ជា​អ្នករស់នៅ​ភូមិ​ក្រឡា​ពាស ឃុំ​ព្រះ​រំកិល ដែល​ស្ថិតនៅ​ត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ ​នៃ​ដង​ទន្លេមេគង្គ​។ នៅពេល​ឪពុក​ខ្ញុំ​មាន​អាយុ ២៣ ឆ្នាំ...

នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង​។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត...

Solverwp- WordPress Theme and Plugin