ស្មានតែបាត់ខ្លួននៅវត្តឈើខ្មៅ
តេង ហ៊ីង ហៅ ហែល ភេទប្រុស មានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ យឺន តេង, ម្ដាយឈ្មោះ សុក មាស និងមានបងស្រីឈ្មោះ តេង ធុច។ នៅរបប លន់ នល់ ហ៊ីង ធ្លាប់ធ្វើជាទាហាន នល់...
នីរសារ កងពលតំបន់២៣ ភូមិភាគបូព៌ា
ឃួន សុន ហៅ កឹម ផាន[1] គឺជានីរសារកងពលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួន អំឡុងឆ្នាំ១៩៧៨ ពេលធ្វើកម្មភាពបោកគ្រាប់បែកសម្លាប់ឈ្មោះពីន និងណាត ដែលជាកម្មាភិបាលតំបន់២៣។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ផាន ដែលមានឈ្មោះផូ ជាអ្នកសួរចម្លើយ៖ ខ្ញុំឈ្មោះ ឃួន សុន ហៅកឹម ផាន កើតនៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុកសំរោង តំបន់២៣។ ខ្ញុំមានអាយុ២៣ឆ្នាំ(ឆ្នំា១៩៧៨)។ ខ្ញុំចូលរៀននៅអាយុ៦ឆ្នាំ នៅសាលាបឋមសិក្សាព្រៃស្រះ។...
សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា
ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាមចាប់ពីឆ្នាំ១៩៧៩។ ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វីដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។...
ខ្មែរក្រហមផ្ដល់ពងមាន់ចំនួន ២ គ្រាប់ ដើម្បីលើកទឹកចិត្ត
កងកុមារត្រៀមចូលកងយុវជន ខ្មែរក្រហមបានផ្ដល់ពងមាន់ចំនួន២គ្រាប់ក្នុងកុមារម្នាក់ សម្រាប់អាហារមួយពេល ដើម្បីលើកទឹកចិត្តកុមារទាំងអស់នោះ។ ខ្មែរក្រហម តែងតែយកចិត្តទុកដាក់ ចំពោះកងកុមារដែលត្រៀមខ្លួនចូលកងយុវជន និងតែងតែផ្ដល់អាហារសម្រាប់បំប៉នកម្លាំងត្រៀមធ្វើការងារជូនអង្គការ នេះបើតាមការរៀបរាប់របស់ ង៉ែត ងៀម[1] អាយុ៣៦ឆ្នាំ (នៅឆ្នាំ២០០១) រស់នៅភូមិដំណាក់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានវាយរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ ពេលនោះ ងៀម និងគ្រួសារគឺរស់នៅក្នុងភូមិព្រៃជួរ...
អោក នឿន៖ មិត្តឯងគំនិតអាក្រក់ ឈឺសតិអារម្មណ៍
អោក នឿន[1] អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ប្ដីរបស់ នឿន បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅភូមិតាំងយ៉ាប។ មុនពេលប្ដីស្លាប់ នឿន បានទៅសុំការអភ័យទោសពីលោកតាដើមឈើទាលនៅភូមិតាំងយ៉ាប ព្រោះគាត់គិតថា ប្ដីរបស់គាត់ខុសមាត់ ឬបំពានលោកតា។ នៅពេលដែលប្ដីស្លាប់ នឿន បានទៅនិមន្តព្រះសង្ឃមកសូត្រមន្ត និងធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រោះពេលនោះមានការប្រណិប័តន៍សាសនានៅឡើយ ហើយអាចហូបអាហារនៅតាមផ្ទះបាន។ បន្ទាប់ពីប្ដីស្លាប់...
អឹម លាប៖ ភាពអត់ឃ្លាន និងការបាត់បង់សេរីភាព
អឹម លាប[1] ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ។ លាប បច្ចុប្បន្នរស់នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ លាប មានឪពុកឈ្មោះ អឹម ខាត់ (ស្លាប់) ហើយម្តាយឈ្មោះ យ៉ែម ម៉ៅ (ស្លាប់) និងមានបងប្អូន២នាក់ ក្នុងនោះមានស្រី១នាក់។ នៅឆ្នាំ១៩៧៩ លាប បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ួង...
សម័យ តឿ ៖ ឪពុកម្តាយ និងប្អូនខ្ញុំចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច
ខ្ញុំឈ្មោះ សម័យ តឿ[1] កើតក្នុងឆ្នាំ១៩៦៦ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ សម័យ អតីតជាទាហានសម័យ លន់ នល់ និង ម្តាយខ្ញុំឈ្មោះ ង៉ប ង៉ាម ជាស្រ្តីមេផ្ទះ។ តាមម្តាយខ្ញុំប្រាប់ ឪពុកខ្ញុំធ្លាប់ឡើងទៅរៀននៅប្រទេសវៀតណាមចំនួនបីដង។ ខ្ញុំមានបងប្អូនចំនួន៥នាក់...
ខៀវ ឡូត៖ ភៀសខ្លួនទៅប្រទេសវៀតណាម អំឡុងខ្មែរក្រហមចូលភូមិ
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលមកគ្រប់គ្រងឃុំជាំ ស្រុកមេមត់។ នៅពេលនោះឪពុកខ្ញុំបាននាំគ្រួសាររត់ចេញពីភូមិកំណើតទៅនៅតំបន់ស៊ូដា នៅខាងត្បូងភ្នំជើងអណ្តែង ឬភ្នំជើងបាដែងប្រទេសវៀតណាម។ កាលនោះ ខ្មែរក្រហម និងវៀតណាមបាញ់គ្នាខ្លាំងណាស់ ខ្ញុំចាកចេញពីតំបន់ស៊ូដា មកនៅតំបន់ម៉កុង ខ្មែរហៅថាថ្មកង់ ខេត្តតៃនិញ ប្រជាជនរស់នៅកន្លែងនោះមានខ្មែរ និងជនជាតិភាគតិចថ្មូនរស់នៅលាយឡំគ្នា។ ខ្ញុំឈ្មោះ ខៀវ ឡូត[1] ភេទប្រុស អាយុ ៧៣ឆ្នាំ ហើយមានស្រុកកំណើតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...
កង សុំ ប្រចាំការនៅកោះក្រចកសេះ
នៅឆ្នាំ១៩៧៥ កង សុំ បានទៅប្រចាំការនៅកោះក្រចកសេះ។ ខាងក្រោមនេះជាសាច់រឿងរបស់ កង សុំ៖ ខ្ញុំឈ្មោះ កង សុំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំរោង) មានទីកន្លែងកំណើតនៅក្នុងភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅក្នុងភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំមានប្រពន្ធឈ្មោះ ឈើន រឿង អាយុ៥៧ឆ្នាំ...
ទឹម ឃាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម
ឈ្មោះ ទឹម ឃាន អាយុ ៦៤ឆ្នាំ[1] កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ថា និងមានកូនចំនួន៥នាក់ (ស្រី២និងប្រុស៣)។ ឪពុកខ្ញុំឈ្មោះ ទឹម និងម្ដាយឈ្មោះ ហៀង មានបងប្អូនប្រុសស្រីចំនួន១២នាក់ សព្វថ្ងៃនៅរស់ចំនួន៨នាក់។ កាលពីនៅវ័យកុមារខ្ញុំរៀនសូត្របានតិចតួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ហួន ឆេងអៀង[1] ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្ញុំមានស្វាមីឈ្មោះ ហួង រុន អាយុ៧៨ឆ្នាំ។ ខ្ញុំមានកូនទាំងអស់ ចំនួន៥នាក់ (ស្រី៣នាក់)។ សព្វថ្ងៃខ្ញុំនៅផ្ទះតែ២នាក់ប្តីប្រពន្ធទេ ហើយខ្ញុំទាំង២នាក់ ជាគ្រូបង្រៀនចូលនិវត្តន៍ដូចគ្នា។ កាលពីមុន ខ្ញុំធ្លាប់បង្រៀននៅវិទ្យាល័យកំពង់កន្ទួត។ បន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ ខ្ញុំបានបង្រៀនគណិតវិទ្យាដល់ចៅៗរបស់ខ្ញុំចំនួន៤នាក់ ដូច្នេះ ក្នុងមួយថ្ងៃ...

