Category: អត្ថបទស្រាវជ្រាវ

ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)

នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការ​នៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។...

សាន ឌី រំឭកអំពីបទពិសោធន៍ជីវិតជាកងចល័តនៅសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ សាន ឌី អាយុ៧០ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ធី និងមានកូនប្រុសស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ សាន និងម្ដាយឈ្មោះ ឌីន។ ខ្ញុំមានបងប្អូនចំនួន៤នាក់ក្នុងស្រី២នាក់។[1] កាលពីវ័យកុមារខ្ញុំរៀនបានបន្តិចបន្តួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនទាហានមករស់នៅក្នុងភូមិ។ កាលណោះគ្រួសារខ្ញុំបានជីកលេណដ្ឋានដើម្បីការពារខ្លួន។ ខ្ញុំត្រូវដាំបាយទុកហូបក្នុងលេណដ្ឋាន ហើយនៅពេលឃើញយន្តហោះមកទម្លាក់គ្រាប់ត្រូវរត់ចូលលេណដ្ឋានភ្លាម។ ចាប់ពីឆ្នាំ១៩៧១​...

ជីវិតគ្រួសារ និងការលះបង់ដ៏ធំធេងរបស់ ស៊ីថា រទ្ធី

សន អានីតា[1] អាយុ ៣០ឆ្នាំ ជាប្រពន្ធរបស់ ស៊ីថា រទ្ធី អាយុ២៧ គឺជាវីរកងទ័ពកម្ពុជា ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នីតា បានរំឭកពីអនុស្សាវរីយ៍ដែលអ្នកទាំងពីបានស្គាល់គ្នាដោយចៃដន្យតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយចំណងស្នេហ៍បានរីកដុះដាលយ៉ាងឆាប់រហ័ស។ នៅអំឡុងជំងឺកូវីដកំពុងរាតត្បាតខ្លាំង នីតា និងរទ្ធី បានសម្រេចចិត្តរស់នៅជាមួយគ្នាក្នុងបន្ទាយទាហាន ដោយសារតែពុំទាន់អាចរៀបពិធីមង្គលការបាន។ រហូតដល់ឆ្នាំ២០២២ ទើបនីតា និងរទ្ធី​ បានរៀបចំពិធីសែនព្រេនទៅតាមទំនៀមទម្លាប់ប្រពៃណី។ ជីវិតគ្រួសារដ៏សាមញ្ញរបស់ នីតា...

កែវ វី៖ អង្គការបញ្ជូនទៅលត់ដំនៅព្រៃស

នៅឆ្នាំ១៩៧៧ អង្គការ ដាក់ យោធាក្នុងកងពល១២ទាំងអស់ឲ្យជាប់​និន្នា​ការ​នយោ​បាយ។ វី ស្ថិតក្នុងចំណោមយោធាននោះ ហើយត្រូវអង្គការបញ្ជូនទៅ លត់ដំ​នៅមន្ទីរ​ពៃ្រស​ដែល​មាន​ប្រធាន​ឈ្មោះ ហ៊ុយ។ ខាងក្រោមនេះជាសាច់រឿងរបស់ កែវ វី៖ កែវ វ៉ាន់ ហៅ កែវ វី[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិខ្ពប ឃុំខ្ពប ស្រុក២០ តំបន់២៥។ បច្ចុប្បន្នរស់នៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប...

តូ សេម៖ ប្រធានពេទ្យតំបន់៤១ ក្នុងរបបខ្មែរក្រហម

របបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ មានគ្រូពេទ្យព្យាបាលអ្នកជំងឺជូនប្រជាជននៅតាមមូលដ្ឋានដែលខ្មែរក្រហមគ្រប់គ្រង។ ប៉ុន្តែពេទ្យមិនមានគ្រប់តំបន់ទេ ជាពិសេសនៅជនបទ, តាមសហករណ៍ និងការដ្ឋាន។ ទោះបីជាមានគ្រូពេទ្យក៏គ្មានថ្នាំព្យាបាលត្រឹមត្រូវដែរ ភាគច្រើនមានតែថ្នាំមួយប្រភេទ គឺថ្នាំគ្រាប់ដូចអាចម៍ទន្សាយ។ តូ សេម[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិចំការព្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិត្រពាំងគល់ ឃុំត្រពាំងធំ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ជួន ស្លាប់តាំងពីខ្ញុំអាយុ៣ឆ្នាំ, ម្តាយឈ្មោះ...

ចាន់ ស៊ីថា រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ ស៊ីថា អាយុ ៦៩ឆ្នាំ[1]  មានស្រុកកំណើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចាន់ និងម្ដាយឈ្មោះ ជីន បងប្អូនចំនួន៤នាក់ (ស្រី២នាក់ ប្រុស២នាក់)។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រតិចតួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកក្នុភូមិ។ ពេលមានសង្រ្គាម ខ្ញុំបានជីករណ្ដៅត្រង់សេតាមទួលដំបូក។...

ទុយ សារិន៖ រត់ចេញពីសម្ពាធ ក្រោមបង្គាប់ប្រធាន-ក ឈ្មោះ ប៊ី នៅឆ្នាំ១៩៧៧

ខ្ញុំឈ្មោះ ទុយ សារិន[1] ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំជាមន្ត្រីចូលនិវត្តន៍ (ធ្លាប់ធ្វើការនៅមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រៃវែង)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែ២នាក់ទេ។ ភរិយាខ្ញុំឈ្មោះ មាស ម៉ុយលី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃខ្ញុំមានកូនចំនួន៤នាក់ (ស្រី៣នាក់) ហើយកូនៗ បានរៀបការមានគ្រួសារអស់ហើយ។ ខ្ញុំមានកូនប្រសារ២នាក់...

អ្នកស្រុកថាជីវិតថ្លៃ

អ៊ំ ហឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ (គិតក្នុងឆ្នាំ២០១១)[1] មានស្រុកកំណើតនៅជិតកំពង់ចម្លងអ្នកលឿង ភូមិព្រៃចំការ ឃុំស្ពឺ-ខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហឿន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ ស៊ិន គិត និងមានបងប្អូនប្រាំពីរនាក់។ នៅសម័យសង្គមរាស្ត្រនិយម ហឿន បានរៀនត្រឹមថ្នាក់ទី១២ (សើ្មនឹងថ្នាក់ទី១ សម័យបច្ចុប្បន្ន)។ នៅរបបខ្មែរក្រហម ហឿន...

ខៀវ យ៉េន៖ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

ខៀវ យ៉េន[1] ​ហៅ​ ទូច ​ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ ​ មាន​ទី​កន្លែង​កំណើត​ភូមិ​​ក្រាំង​ឈើ​នីវ​  ឃុំ​ក្រាំង​ឈើ ​នីវ​​ ស្រុក​​ទ្រាំង​​ ខេត្ដ​តាកែវ​។​ បច្ចុប្បន្ន​ យ៉េន រស់នៅ​ក្នុង​ភូមិ​​អូរ​គគី​កណ្ដាល​ ឃុំ​​លំទង ​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ​។​ យ៉េន បាននិយាយ​ថា៖ «ខ្ញុំមាន​បង​ប្អូន​ចំនួន​​៥​នាក់ ​(ស្លាប់​១នាក់​ ដោយ​សារ​ធ្លាក់​​ពី​លើ​​ចុង  ​​ត្នោត​)។​ ​ម្ដាយ​​​របស់​​ខ្ញុំ​​បាន​​​ស្លាប់...

ភាពអត់ធ្មត់របស់ប្រទេសកម្ពុជា មានដែនកំណត់

បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ខ្ញុំសង្កេតឃើញថា ប្រទេសថៃ គោរពបទឈប់បាញ់តែមាត់ទេ មិនខ្វល់ខ្វាយបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ប្រទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ប្រទេសថៃ បានស្ម័គ្រចិត្ត​ចូលរួមប្រជុំជាមួយគណៈកម្មាធិការព្រំដែនហៅថាកិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំ​ពួរ។ នេះជាសញ្ញាវិជ្ជមានមួយដែលភាគីទាំងពីរយល់ព្រមវិលមករកតុចរចា ដើម្បីបញ្ចៀសភាពតានតឹងខាងប្រដាប់អាវុធ។ មានតំណាងប្រទេសអន្តរជាតិចូលរួម យើងឃើញមានប្រទេសមហាអំណាចធំៗដូចជា ប្រទេសអាមេរិក,​ ប្រទេសប្រជាមាននិតចិន,...

កងកុមារនៅរបបខ្មែរក្រហម

បាទឈ្មោះ សុទ្ធ សំណាង[1] មានអាយុ៥៧ឆ្នាំ និងមានទីកន្លែងកំណើតនៅ​ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំជាគ្រូបង្រៀន ក្នុងវិទ្យាល័យហេងសំរិនឫស្សីស្រុក។ ឪពុកខ្ញុំឈ្មោះ ព្រាប សុទ្ធ ហើយម្ដាយខ្ញុំឈ្មោះ នូវ ឡុង (លោកទាំងពីបានទទួលមរណភាព)។ ខ្ញុំមានបងប្អូនចំនួនប្រាំបួននាក់ ខ្ញុំជាកូនទីប្រាំពីរក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែរ និងមានភរិយាឈ្មោះ​ ស្រ៊ុន គឹមឡេង មានស្រុកកំណើត...

Solverwp- WordPress Theme and Plugin