បងស្រីខ្ញុំម្នាក់បានស្លាប់ ម្នាក់ទៀតមិនដឹងដំណឹង
(តាកែវ) ៖ នៅ សុខុម ភេទស្រី មានអាយុ ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ អ៊ុន(ស្លាប់) ម្ដាយឈ្មោះ តី។ សព្វថ្ងៃរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៦នាក់ នៅក្នុងបន្ទុក និង មានស្វាមីឈ្មោះ ណុប មាច។...
ក្រោកធ្វើការតាំងពីម៉ោង១-២ទៀបភ្លឺ
(តាកែវ) ៖ ឡេង ជ្រា ភេទស្រី មានអាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាស្រ្តីមេម៉ាយ មានកូនប្រាំពីរនាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិ-ឃុំដដែល។ នៅមុនរបបខ្មែរក្រហមចូលមកដល់ ជ្រា រស់នៅទីក្រុងភ្នំពេញជាមួយនឹងពូរបស់គាត់មានឈ្មោះថា សម្បត្តិ។ ដោយគាត់ជាប្រជាជនថ្មី គាត់ត្រូវបានអង្គការជម្លៀសចេញពីភ្នំពេញ ឲ្យទៅនៅឃុំត្រពាំងធំ។ ការធ្វើដំណើរពីភ្នំពេញទៅកាន់ឃុំត្រពាំងធំ មានរយៈពេល៣ថ្ងៃទើបទៅដល់។ គាត់បានរស់នៅឃុំត្រពាំងធំនោះបានប្រហែលជា១ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅទំនប់លោក...
កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល
ឡុង ស៊ីម មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ីម មានបងប្អូនចំនួនប្រាំបួននាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ ស៊ីម រៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្រ្តនិយម។ ស៊ីម បានរៀបការក្នុងរបប លន់ នល់។ នៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច គាត់សម្រាលបានកូនមួយត្រូវបានបង្ខំឲ្យចេញពីផ្ទះ និងឲ្យទៅរស់នៅរួមក្នុងសហករណ៍។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យកិន និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។...
អង្គការបានវាយធ្វើបាបមនុស្សប្រៀបដូចជាសត្វ
(ស្ទឹងត្រែង) ៖ គង់ ចាន់ធន ភេទប្រុស មានអាយុ៦១ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ គាត់នៅតែចងចាំអំពីបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហម។ គាត់នៅតែមានអារម្មណ៍ថា ឈឺចាប់នៅពេលដែលនឹកឃើញពីរបបខ្មែរក្រហម ព្រោះពេលនោះអង្គការបានវាយធ្វើបាបមនុស្សដូចជាសត្វ ។ ចាន់ធន បានរៀបរាប់បន្ថែមថា មានប្រជាជនខ្លះអង្គការបានធ្វើបាបដោយការចាប់ចងដៃ ជើង ដាក់ក្នុងទឹកភក់ ហើយគេបានចាប់ទឹមគោ ឬក្របី ដើម្បីឲ្យជាន់មនុស្សនោះពន្លិចភក់។ នៅក្នុងឆ្នាំ១៩៧៥ ចាន់ធន...
បាត់ខ្លួនបងប្រុសបួននាក់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ឥន សាបិន អាយុ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ឥន សាំង ស្លាប់ដោយសារជំងឺ។ ម្តាយឈ្មោះ ប៉ែន យ៉ន។ សាបិន មានបងប្អូនប្រាំបីនាក់គាត់ជាកូនពៅ។ សាបិន រៀនបានត្រឹមថ្នាក់ទីប្រាំពីរក្នុងរបប លន់ នល់ ដល់ពេលរបបខ្មែរក្រហមគាត់មិនបានរៀនតទៅទៀតទេ។ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា...
បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង
សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុកម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...
មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញ
(ស្ទឹងត្រែង) ៖ គង់ កែម ភេទស្រី មានអាយុ ៥០ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ កែម នៅតែនឹកឃើញអំពីការលំបាក ដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ គាត់មិនចង់ឲ្យមានការកាប់សម្លាប់ដែលកើតមាននៅក្នុងសម័យនោះវិលត្រឡប់មកវិញទេ។ គាត់ចង់ឲ្យតែមានភាពសុខសាន្តដូចបច្ចុប្បន្ននេះរហូតទៅ។ គាត់មិនចង់ជួបការលំបាកទៀត ហើយក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយនេះជួបរបបនោះដែរ។ មកដល់សព្វថ្ងៃនេះ កែម នៅតែយល់សប្តិអាក្រក់ឃើញអំពីហេតុការណ៍ដែលកើតមាននៅក្នុងរបបនោះ។ គាត់នៅតែមានអារម្មណ៍ថាឈឺចាប់ នៅពេលគាត់នឹកដល់រឿងនោះ។ កាលពីជំនាន់នោះគាត់ស្ថិតនៅក្នុងកងកុមារ...
ខ្ញុំមិនចង់រំលឹកអំពីរបបខ្មែរក្រហមទេ
(ស្ទឹងត្រែង) ៖ រ័ត្ន គីម ភេទស្រី មានអាយុ ៦២ ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ គីម បានរៀបរាប់អំពីហេតុការណ៍ដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់វេទនាណាស់។ គាត់បាននិយាយថារបបមួយនោះគួរតែជីកកប់វាបំបាត់ចោលទៅ មិនគួររំលឹកឡើងមកវិញទេ។ ព្រោះគាត់ឆ្អែតឆ្អន់ជាមួយនឹងរបបមួយនោះ ធ្វើឲ្យគាត់វេទនាខ្លោចផ្សា ព្រាត់ប្រាស់ឪពុកម្ដាយ បងប្អូន។ របបនោះគឺជារបបដ៏ឃោរឃៅ បានសម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង។ របបអាហារនៅពេលនោះ គឺមិនទទួលបានគ្រប់គ្រាន់នោះទេ...
កងចល័ត លើកទំនប់ និងជីកប្រឡាយ
(តាកែវ) ៖ អែក គុំ ភេទស្រី មានអាយុ៦៩ឆ្នាំ មានទីលំនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកងចល័ត ឲ្យជីកព្រែក ជីកប្រឡាយ ព្រមទាំងមានការងារផ្សេងៗទៀត។ គាត់បាននិយាយថា អង្គការបានជម្លៀសគាត់ទៅស្ទើរតែគ្រប់ទីកន្លែង ដោយឲ្យគាត់ធ្វើការងារជាកងដឹកជញ្ជូនស្រូវតាមឡាន។ ចំពោះរបបអាហារដែលគាត់ទទួលបាន គឺមានត្រឹមតែបបររាវលាយជាមួយនឹងសម្លត្រកួន ដោយក្នុងមួយថ្ងៃហូបពីរពេល គឺម៉ោង១២ថ្ងៃត្រង់ហូបម្ដង និងល្ងាចម៉ោងប្រាំមួយហូបម្ដងទៀត។ ម៉ោងប្រាំមួយព្រឹកត្រូវចេញធ្វើការ ម៉ោងដប់ពីរថ្ងៃត្រង់ទើបបានសម្រាកហូបបបរ។ គាត់បានបន្ថែមថា...
ខ្មែរក្រហមបង្ខំឲ្យធ្វើការលើសកម្លាំង
(តាកែវ) ៖ ញ៉ែម គួន ភេទស្រី មានអាយុ៧៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ញ៉ែម គួន បានចងចាំរឿងរ៉ាវដែលមិនអាចភ្លេចបាននៅក្នុងរបបខ្មែរក្រហមនោះគឺ អង្គការបានប្រើឲ្យគាត់ទៅជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ គាត់ត្រូវធ្វើការច្រើន ហើយហូបអាហារមិនគ្រប់គ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃហូបតែបបររាវ មានកាកបន្តិចបន្តួចប៉ុណ្ណោះ។ អង្គការបានជម្លៀសគាត់ចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅភូមិអុស ហើយបន្ទាប់មកគេក៏ជម្លៀសគាត់ទៅភូមិត្រពាំងរកាដើម្បីឲ្យទៅធ្វើការនៅទីនោះ។ នៅពេលដែលកងទ័ពខ្មែរក្រហមកាន់កាប់អំណាច គាត់មានអាយុប្រហែលជា៣៥ឆ្នាំ ហើយរូបគាត់ក៏បានរៀបការរួចហើយដែរ។...
រកប្ដីមិនឃើញយកប្រពន្ធជំនួស
(តាកែវ) ៖ ឡុង គាំ ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់អំពីការវាយធ្វើបាប និងសម្លាប់មនុស្សជាច្រើនដែលកើតមាននៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា អង្គការបានវាយធ្វើបាបប្រជាជននៅក្នុងរបបនោះដោយការចងស្លាបសេក។ មានប្រជាជនម្នាក់ឈ្មោះ ម៉ៅ បានអង្គការចងស្លាបសេកហើយវាយសម្លាប់ចោល។ រូបគាត់ផ្ទាល់ក៏សឹងតែអង្គការយកទៅសម្លាប់ដែរ ដោយសារតែគេចោទថា ប្ដីរបស់គាត់លួចលាក់កាំភ្លើងទុក។ អង្គការបាននិយាយថាបើរកប្ដីមិនឃើញទេ យកប្រពន្ធទៅជំនួសទៅ។ គាត់រត់គេចពីការតាមចាប់របស់អង្គការដោយ បានជ្រមុជទឹកលាក់ខ្លួននៅក្នុងត្រពាំងទឹក។ ប្ដីរបស់គាត់សឹងតែត្រូវអង្គការយកទៅសម្លាប់ចោលព្រោះ...

