Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទោះបីជាឈឺល្មមៗ ក៏មិនហ៊ានប្រាប់ដែរ ពីព្រោះខ្លាចស្លាប់

    (សៀមរាប) ៖ យិន យូរ មានអាយុ៧២​ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ​ ស្រុកវ៉ារិន ខេត្តសៀមរាប។​ នៅពេល យិន​ យូរ​ រៀនដល់ថ្នាក់ទី៩ គាត់មានអាយុ១៨ឆ្នាំ​ ខណៈពេលនោះផងដែរគាត់ក៏បានបោះបង់ចោលការសិក្សា​ ហើយទៅធ្វើស្រែចម្ការ។ នៅក្នុងរបបខ្មែរក្រហម យិន យូរ គ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ គាត់បាននិយាយថាសម្រាប់អាហារគឺគេធ្វើបបរ​សម្រាប់មនុស្ស ​៤០នាក់ដោយដាក់អង្ករតែប្រាំកំប៉ុង ​ហើយពេលខ្លះក៏បន្ថែមដូចជាព្រលិតនិងត្រកួន។​ យិន...

អ្នកប្រព្រឹត្តិខុសក្រមសីលធម៌ត្រូវយកទៅកសាង

(សៀមរាប) ៖ យ៉ែម ផាត មានអាយុ៦១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផា​ត បានចូលរៀននៅក្នុងសាលាបានបីខែ បន្ទាប់មកក៏មានផ្ដួលរលំរដ្ឋាភិបាល​របស់សាធារណរដ្ឋខ្មែរ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃ ផាត ដើរកាប់អុសដើម្បីឲ្យឪពុករបស់ខ្លួនកូរស្ករត្នោត។​ ពេលដែលខ្មែរក្រហមនិងទាហានរបស់សាធារណ​​​រដ្ឋ​ខ្មែរមានជម្លោះ ផាតនិងគ្រួសារបានរត់ចូលទៅនៅក្នុងព្រៃបានប្រាំថ្ងៃ គ្រួសាររបស់គាត់បានឮការកោះហៅឲ្យចេញពីព្រៃវិញ។​ បន្ទាប់ពីបានមករស់នៅក្នុងខេត្តសៀមរាបវិញបានអស់រយៈពេលប្រាំថ្ងៃ ខ្មែរក្រហមបានវាយលុកកាន់កាប់​ខេត្តសៀមរាបនៅក្នុងឆ្នាំ១៩៧៣។ របបអាហារក្នុងមួយថ្ងៃគឺមានតែបបរសរាវដូចទឹក។​ ប្រជាជនម្នាក់អាចទទួលបានបបរដែលមានកាកតែបីស្លាបព្រាប៉ុណ្ណោះ និងអាចហូបបានតែពីរដងក្នុងមួយថ្ងៃ។​ ផាត មានតួនាទីក្នុងការកាប់ទន្រ្ទានខេត្ត លើកទំនប់...

អ្នកដឹកត្រីទៅដាក់នៅកងចល័តនីមួយៗ

(សៀមរាប) ៖ ឡែម លាត មានអាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិ​តាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លាត មានកូនទាំងអស់ប្រាំមួយនាក់ ប្រុសប្រាំនាក់ និងស្រីមួយនាក់។​ លាត បានរៀនត្រឹមថ្នាក់ទី១០ នៅក្នុងសម័យសង្គម​រាស្រ្តនិយម។​ លាត បានសម្រចចិត្តឈប់ពីការសិក្សាដោយសារតែគាត់គ្មានសមត្ថភាពក្នុងការរកថវិកា។​លាត​បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៧០។​ ខ្មែរក្រហមចាប់ផ្ដើមចូលកាន់កាប់នៅឃុំកន្រ្ទាំងក្នុងចន្លោះឆ្នាំ១៩៧៣​និង១៩៧៤។​លាត មានតួនាទីជាអ្នកដឹក​ត្រីទៅដាក់នៅកងចល័ត។​ នៅពេលព្រឹក លាត ត្រូវជិះទៅឃ្លាំងដើម្បីយកត្រីទៅកងចល័ត ដោយក្នុងមួយថ្ងៃ លាតត្រូវដឹកត្រីឲ្យបានប្រាំបីគីឡូក្រាម។​ពេលដែលលាតមានតួនាទីជាអ្នកដឹកត្រី...

បងស្លាប់ដោយសារតែគាត់ជាទាហានសក្ដិបី

(សៀមរាប) ៖ ថន ណៃ មានអាយុ ៧១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ សព្វថ្ងៃ ណៃ​ មានរបរជាកសិករធ្វើស្រែចម្ការ។​ គាត់មិនបានទទួលការសិក្សានោះទេដោយសារតែជីវភាព។​ នៅក្នុងឆ្នាំ១៩៧៣ មានការ​ទម្លាក់គ្រាប់បែកជាច្រើន ប៉ុន្ដែមិនមានការប៉ះពាល់អ្វីទៅកាន់ប្រជាជនឬទ្រព្យសម្បត្តិនោះទេ។​ ចន្លោះឆ្នាំ១៩៧០​និង១៩៧៥ ណៃ ត្រូវបានចាត់ទុកថា ជាប្រជាជនចាស់ ហើយក៏បានរស់នៅក្នុងភូមិដដែលដោយមិនបានជម្លៀសទៅទីណានោះទេ។​ ក្នុងមួយថ្ងៃ គាត់​ត្រូវធ្វើការធ្ងន់ៗជាច្រើនដូចជាការកាប់ទន្រ្ទានខេត្តនិង​​ ការរែកដីជាដើម។​ ណៃ...

ទទួលបានបបរពីរចានក្នុងមួយថ្ងៃសម្រាប់តែមួយរស់

(សៀមរាប) ៖ ភាក់ រ៉ែត មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ែត បានចូលរៀនត្រឹមថ្នាក់ទី១០ មុនពេលដែល រ៉ែត បានឈប់សិក្សាដោយសារភាពក្រខ្សត់។​ បន្ទាប់ពីបញ្ឈប់ការសិក្សា រ៉ែត បានមកឃ្វាលគោដើម្បីចិញ្ចឹមជីវិត ។​ ពេលដែលខ្មែរក្រហមបានចូលកមកាន់កាប់ខេត្តសៀម​​​រាប ទាហានមួយចំនួនបានមកសុំមាន់ និង អង្ករ។ ទាហានខ្មែរក្រហមច្រើនចេញមកយកមាន់ និងអង្ករពីប្រជា​ជននៅពេលយប់។​ប្រសិនបើប្រជាជននៅក្នុងភូមិរកមិនបានឲ្យទេ ទាហានខ្មែរក្រហមនឹងយកប្រជាជនទៅសម្លាប់។...

ធ្វើការនៅក្នុងក្រសួងទេសចរណ៍

(សៀមរាប) ៖ គង់ ថាត​ រស់នៅឯឃុំកន្ទ្រាំង​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលខ្មែរក្រហមបានចូលមកកាន់កាប់ចាប់​តាំងពីឆ្នាំ១៩៧០។​ ថាត ត្រូវបានខ្មែរក្រហមចាត់ឲ្យទៅនៅក្នុងខេត្តសៀមរាបដើម្បីទៅធ្វើការនៅក្នុងក្រសួងទេស​ចរណ៍ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរបានដួលរលំ រហូត​ដល់​ឆ្នាំ១៩៧៧។​ គាត់បាននិយាយថា ក្រសួងទេស​ចរណ៍មានទីតាំងនៅកន្លែងបឹងហ្គាឡូមួយនៅខាងជើងព្រះរាជដំណាក់នៅខេត្តសៀមរាប​។ ទោះបីជាប្រទេសកម្ពុជាត្រូវបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្ដែក៏នៅតែមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនផងដែរ។​ ថា​ត​ បានរៀបរាប់ថា នៅពេលនោះមានភ្ញៀវទេស​ចរណ៍មកពីប្រទេសចិន ដែល​ធ្វើដំណើរតាមផ្លូវអាកាសចូល​មកប្រទេស​កម្ពុជា។ ថាត អាចប៉ាន់ស្មានថាក្នុងមួយខែមានភ្ញៀវមកពីប្រទេសចិនយ៉ាងច្រើន៧០នាក់។ ភាគច្រើនភ្ញៀវទាំងអស់នោះមកទស្សនកិច្ចតំបន់ភូមិរបស់ប្រជាជនរស់​នៅ។​ រីឯទីកន្លែងទេស​ចរណ៍​វិញ​ត្រូវបានបិទជិតដោយហាមមិនឲ្យនរណាម្នាក់ចូលទៅក្នុងប្រាសាទ​បាន​ឡើយ។​ នៅឆ្នាំ១៩៧៧...

មើលថែទាំកុមារតូចៗរបស់ប្រជាជនតាំងពីព្រឹករហូតដល់ល្ងាច

(សៀមរាប) ៖ ខន រូ មានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបានរៀនត្រឹមថ្នាក់ទី១០បន្ទាប់មកក៏បានបោះបង់ចោលការសិក្សានៅពេលដែលរបបសង្គមរាស្រ្តនិយមត្រូវបានធ្វើរដ្ឋប្រហារ។ដើម្បីចិញ្ចឹមជីវភាពគ្រួសារ រូ ត្រូវមកធ្វើស្រែចម្ការ។ រូ បានជួបប្រទះដោយផ្ទាល់ការទម្លាក់គ្រាប់បែក។ផ្ទះសម្បែងភាគច្រើនត្រូវបានឆេះខ្ទេចដោយសារការទម្លាក់គ្រាប់បែកនេះ។ រូ ជាប្រជានជនចាស់នៅក្នុងសម័យខ្មែរក្រហម ហើយត្រូវធ្វើពលកម្មដូចគ្នានឹងប្រជាជនថ្មីដែរ។ប៉ុន្តែ ប្រជាជនចាស់ និងប្រជាជនថ្មីនៅក្នុងសហករណ៍ដែល រូ បានរស់នៅនោះមានភាពខុសគ្នាបន្តិចបន្តួច។   អង្គការចែកបាយទៅឲ្យប្រជាជនចាស់ ដោយឡែកប្រជាជនថ្មីទទួលបានតែបបររាវដូចទឹកសម្លរតែប៉ុណ្ណោះ។ប្រជាជនថ្មីជាអ្នកដែលជម្លៀសពីទីក្រុងមកតែងតែមានទ្រព្យសម្បត្តិជាប់នឹងខ្លួន។ រូបាននិយាយថាប្រជាជនថ្មីបានយកខ្សែកដើម្បីយកមកប្ដូរជាមួយនឹងគល់ចេកទៅស្ងោរទុកលាយជាមួយនឹងបបរ។ រូ...

បបរនៅក្នុងរបបខ្មែរក្រហមអន់ជាងស្បែកជ្រូកសព្វថ្ងៃ

(សៀមរាប) ៖ ដឿម ដន មានអាយុ៥២ឆ្នាំ រស់នៅឯភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ដន មានកូនទាំងអស់៣នាក់។ គាត់បានរៀនដល់ថ្នាក់ទី៩កាលនៅសម័យនោះ។ បន្ទាប់ពីរៀនចប់ថ្នា្កក់ទី៩ គាត់ក៏បានទៅរៀនមុខវិជ្ជាពេទ្យយោធាបន្តនិងចូលបម្រើការងារជាមួយយោធាអាមេរិកចន្លោះឆ្នាំ១៩៩១និង១៩៩៨។ ដនមានអាយុ៧ឆ្នាំនៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា។ ដោយសារតែ ដន មានវ័យក្មេង ខ្មែរក្រហមមិនសូវប្រើឲ្យធ្វើការងារធ្ងន់នោះទេ។ ក្រៅពីរើសអាចម៍គោនិងធ្វើជី គាត់ត្រូវទៅរៀនជាមួយអង្គការ។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យរើសអាចម៍គោនិងធ្វើជី។ ឪពុកម្ដាយរបស់ដឿម ដនមិនត្រូវបានជម្លៀសទៅទីណានោះទេ។ ទោះបីជាគាត់រស់នៅក្នុងភូមិតែមួយក៏ដោយ...

គេប្រើឲ្យរែកដីដោយមិនហ៊ានត្អូញត្អែរសូម្បីតែពាក្យមួយម៉ាត់

(សៀមរាប) ៖ ជិញ ហៀ មានអាយុ៦៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ហៀ ជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដទៃទៀត ដែលបានឆ្លងកាត់សម័យរបបសាធារណរដ្ឋខ្មែរ។ ដោយសារតែទំនាស់រវាងទាហានសាធារណរដ្ឋខ្មែរ និងទាហានខ្មែរក្រហមប្រជាជន​ជាច្រើនត្រូវបានរងរបួសពីគ្រាប់កាំភ្លើង និងគ្រាប់ប្លោង។ នៅពេលមានការប៉ះទង្គិចម្ដងៗ ហៀ ត្រូវបានបញ្ជាឲ្យ​សែង​​​អ្នករបួសដើម្បីយកមកព្យាបាល។​ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាបានទាំងស្រុង ហៀ ត្រូវបានចាត់​ទុកជាប្រជាជនចាស់ ហើយគាត់ក៏មិនបានជម្លៀសទៅទីណាដែរ។​ នៅក្នុងរបប​នោះ ហៀ ត្រូវបានបង្ខំឲ្យរែកដីខ្លាំងពីព្រោះខ្លាចទាហានខ្មែរក្រហម​ចាប់យកទៅសម្លាប់។​​...

ហូបតែបបររាវដូចទឹក

(សៀមរាប) ៖ លេង វន់ មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ វន់ បានចូលរៀនកាលនៅអាយុ១០ឆ្នាំ ប៉ុន្តែត្រូវបានបញ្ចប់ការសិក្សាដោយសារតែសង្គ្រាមនៅក្នុងស្រុក ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅពេលបញ្ចប់ការសិក្សា វន់ ក៏បានទៅធ្វើស្រែចម្ការវិញដើម្បីជួយសម្រួលជីវភាពឪពុកម្ដាយរបស់គាត់។ នៅអំឡុងឆ្នាំ១៩៧០និង១៩៧៥ វន់ មិនសូវជាធូរធារប៉ុន្មាននោះទេ ដោយសារពេលនោះតំបន់មួយចំនួននៃខេត្តសៀមរាបត្រូវបានខ្មែរក្រហមកាន់កាប់។ នៅពេលនោះដែរប្រជាជនគឺចាប់ផ្ដើមរស់នៅក្នុងរបបថ្មីមួយដោយហូបអាហាររួមគ្នា និងធ្វើស្រែប្រមូលផលរួម។ វន់ បាននិយាយថា ពេលនោះគឺមិនសូវមានអាហារបរិភោគគ្រប់គ្រាន់នោះទេ។...

ប្អូនពីរនាក់ស្លាប់សោយសារធ្វើទាហាននៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ សួស សារឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ២០ឆ្នាំ។ គាត់ស្ថិតក្នុងកងចល័ត និងមិនទាន់​មានស្វាមី ត្រូវធ្វើការឆ្ងាយៗពីភូមិ​។ សារឿន ត្រូវចល័តទៅមកៗទូទាំងស្រុករមាសហែក​តាមបញ្ជាអង្គការ។ នៅឃុំត្រពាំងស្តៅគាត់ និងប្រជាជនប្រមាណ៣០គ្រួសារផ្សេងទៀត ត្រូវធ្វើស្រែ ជីក និងរែកដីធ្វើទំនប់​ខ្ពស់ៗសម្រាប់ស្តុកទឹក។ ចំណែកកុមារត្រូវដើររកត្រី...

Solverwp- WordPress Theme and Plugin